ក្រុមហ៊ុនផលិត NIO និង Shell ប្រកាសកិច្ចព្រមព្រៀងបង្កើតស្ថានីយ៍ផ្លាស់ប្តូរថ្ម និងសាកថ្មបន្ថែម នៅក្នុងប្រទេសចិន និងអឺរ៉ុប នៅឆ្នាំក្រោយ

November 28, 2021
Posted by: Roth VR

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្កិសនីចិនដ៏ល្បីល្បាញ NIO និង Shell បានប្រកាសថាពួកគេបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រថ្មី ទាក់ទងនឹងយានយន្តអគ្គិសនី និងឧស្សាហកម្មថាមពលនៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន NIO បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនយក្សប្រេងដួចជា Sinopec និង CNPC រួចហើយ ព្រមទាំងស្ថានីយ៍ប្តូរថ្ម NIO ដំបូងត្រូវបានដំឡើងរួចហើយនៅស្ថានីយ៍ប្រេងឥន្ធនៈ Sinopec និង CNPC ផងដែរ។

ចំណុចសំខាន់នៃភាពជាដៃគូទាំងពីរ មានបំណងរួមគ្នាសាងសង់ និងដំណើរការស្ថានីយ៍ផ្លាស់ប្តូរថ្ម និងសាកថ្មសម្រាប់រថយន្ដអគ្គិសនីរបស់ខ្លួន ដើម្បីវាយលុកទីផ្សារអ៊ឺរ៉ុប។ ផែនការនេះគឺដើម្បីអភិវឌ្ឍបណ្តាញនៃស្ថានីយ៍ផ្លាស់ប្តូរថ្ម និងសាកថ្ម ដែលគោលដៅសម្រាប់ប្រទេសចិនគឺ 100 កន្លែងនៅឆ្នាំ 2025 ដោយចាប់ផ្តើមពីកន្លែងសាកល្បងពីរ។

ក្រុមហ៊ុន Shell លើកឡើងថា ស្ថានីយផ្លាស់ប្តូរថ្មបន្ថែមអាចត្រូវបានដំឡើងនៅកន្លែងសាកថ្មរបស់ខ្លួន ចំណែកឧបករណ៍បញ្ចូលថ្មលឿន Shell Recharge នឹងត្រូវបានដំឡើងនៅស្ថានីយ៍ក្រុមហ៊ុន NIO ។ ចំណែក ក្រុមហ៊ុន NIO បានប្រកាសកាលពីដើមឆ្នាំនេះថា នៅឆ្នាំ 2025 ខ្លួនមានបំណងមានស្ថានីយផ្លាស់ប្តូរថ្មចំនួន 4,000 រួមទាំង 1,000 នៅក្រៅប្រទេសចិន។

យោងតាមក្រុមហ៊ុនទាំងពីរ៖ ស្ថានីយ៍ផ្លាស់ប្តូរថ្ម និងសាកថ្មលឿន នឹងត្រូវបានដំឡើងរួមគ្នាផងដែរនៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមនៅឆ្នាំ 2022។ បច្ចុប្បន្ននេះ ក្រុមហ៊ុន NIO បានពង្រីកស្ថានីយ៍របស់ខ្លួននៅក្នុងប្រទេសន័រវេស ជាមួយនឹងផែនការចូលទីផ្សារបន្ថែមទៀតនៅឆ្នាំ 2022។

ប្រែសម្រួលៈ Roth VR

Reference: NIO And Shell Announce Strategic Cooperation Agreement (insideevs.com)

Leave a Reply