ចំណុចពិសេសគួរឱ្យចាប់អារម្មណ៍ចំនួន 10 ដែលអ្នកគួរដឹងអំពីរថយន្ត Ford Ranger ស៊េរីថ្មី

November 29, 2021
Posted by: Roth VR

រថយន្ត Ford Ranger ស៊េរីថ្មីត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ពីអតិថិជន Ford ជាច្រើន ទាក់ទងនឹងការរចនារូបរាងខាងក្រៅ ខាងក្នុង និងលក្ខណៈពិសេសផ្សេងៗប្លែកថ្មីទំនើបទាំងស្រុង។

ខាងក្រោមនេះ ជាការពិតដែលគួរឱ្យចាប់អារម្មណ៍ចំនួន 10 អ្នកគួរដឹងអំពីរថយន្ត Ford Ranger ជំនាន់ថ្មី:

១. រចនាបថខាងក្រៅៈ រូបរាងថ្មីដ៏ទំនើបរឹងមាំគួរឱ្យទាក់ទាញ និងមានអំណាចហើយធន់បានគ្រប់ស្ថានភាព

២. រចនាបថខាងក្នុងៈ កាប៊ីនខាងក្នុងត្រូវដែលបានកែលម្អ និងតុបតែងដោយគ្រឿងបច្ចេកវិទ្យាទំនើបៗ

៣. កុងទ័រឌីជីថលៈ កុងទ័រឌីជីថលកម្រិត Full HD អនុញ្ញាតឱ្យអ្នកបើកបរងាយស្រួលផ្លាស់ប្ដូរព័ត៌មានដែលបង្ហាញនៅពីមុខពួកគេ រួមទាំងរបៀបបើកបរថ្មីទាំងប្រាំមួយ ឬ Six New Driving Modes។

៤.អេក្រង់កម្សាន្ដទំហំធំថ្មី៖ អេក្រង់កម្សាន្ដទំហំ 10.1 or 12 អ៊ីញ នឹងកាមេរ៉ាមើលជុំវិញ៣៦០ដឺក្រេ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Sync 4 ជាមួយនឹងមុខងារបញ្ជាសំឡេងក្រៅផ្លូវការ ឬ Informal Voice Command។

៥. ប្រព័ន្ធភ្លើងខាងក្រៅ ឬ Zone Lightning: ប្រព័ន្ធភ្លើងខាងក្រៅថ្មី ផ្តល់ពន្លឺ 360 ដឺក្រេជុំវិញ ងាយស្រួលបើកបរពេលយប់។

៦. ចង្កឹះលេខ និងប្រព័ន្ធហ្វាំ្រងចំណតអេឡិចត្រូនិកៈ ចង្កឹះលេខ និងប្រព័ន្ធហ្វ្រាំងចំណតអេឡិចត្រូនិច ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន។

៧. ប្រព័ន្ធបើកបរ On/Off Road Modes: ប្រព័ន្ធគ្រប់គ្រងបើកបរនៅផ្លូវ Off-Road ងាយស្រួលមើលឃើញនៅក្នុងអេក្រង់ធំ ជួយសម្រួលដល់អ្នកបើកបរអាចជ្រើស​ mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា៖ ផ្លូវរអិល ខ្សាច់ ភក់ និងការអូសសណ្តោងជាដើម។

៨. ឈ្នាន់ជាន់កាងខាងក្រោយរឹងមាំ៖ ឈ្នាន់ជាន់នេះ អនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុននោះទេ។

៩. ឃ្លុបក្រោយធំទូលាយ៖ ឃ្លុបក្រោយត្រូវបានបំពាក់បន្ថែមនូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំ ងាយស្រួលផ្ទុកឥវ៉ាន់ធ្ងន់ៗ។

១០. ម៉ាស៊ីនម៉ាស៊ូត V6 Turbo ចំណុះ 3.0លីត្រ ថ្មី៖ ប្រព័ន្ធម៉ាស៊ីនេះ ផលិតកម្លាំងសេះ 250hp និងកម្លាំងរមួល597ញូតុនម៉ែត  ធ្វើឱ្យរថយន្ដនេះ មានកម្លាំងខ្លាំងក្លាអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយអាចសណ្ដោង និងផ្ទុកទម្ងន់បានយ៉ាងងាយស្រួល។

សម្រួលអត្ថបទៈ Roth VR

Video Reference:​ 2022 Ford Ranger – 10 Things You Need To Know About Next-Gen RANGER – YouTube

Leave a Reply