រថយន្តអគ្គិសនី Mercedes EV នាពេលអនាគត នឹងកើនឡើងដល់ 50% បន្ថែមទៀត

December 2, 2021
Posted by: Roth VR

កាលពីប៉ុន្មានខែមុននេះ មានក្រុមហ៊ុនផលិតជាច្រើន បានប្រកាសគម្រោងផលិតរថយន្ដអគ្គិសនីសុទ្ធអនាគតរបស់ខ្លួន មានដូចជាក្រុមហ៊ុន Kia, Hyundai, Toyota និង Nissan ជាដើម។

ឥឡូវនេះ ក្រុមហ៊ុន Mercedes និង Stellantis ក៏កំពុងរួមគ្នាជាមួយនឹងរោងចក្រផលិតកម្ម Factorial Energy ផងដែរ ដោយមានគោលបំណងចាប់ផ្តើមបដិវត្តផលិតកម្មថ្មអគ្គិសនី solid state battery ជាមួយនឹងទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ។

លោក Markus Schafer មានប្រសាសន៍ថា “តាមរយៈការពន្លឿនយុទ្ធសាស្រ្ត Mercedes-Benz របស់យើងឆ្ពោះទៅ រកអគ្គិសនីអនាគត ឬ ‘Future Electric Only’ ដោយយើងបានកំណត់ទិសដៅ សម្រាប់អនាគតអគ្គិសនីពេញលេញ” ។ ជាមួយនឹង Factorial energy ជាដៃគូថ្មីរបស់យើង យើងកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍក្នុងវិស័យនេះ ដោយសន្យាថានឹងផ្តល់ថាមពលថ្មដល់កម្រិតឈានមុខគេក្នុងទីផ្សារអគ្គិសនីអនាគត។

លោកបន្ដថា៖ “យើងចែករំលែកចក្ខុវិស័យរួមនៃគោលដៅ ឆ្ពោះទៅ រកអព្យាក្រឹតភាពនៃ CO2 អនាគត ដោយអភិវឌ្ឍជាបន្តបន្ទាប់ជាមួយការច្នៃប្រតិដ្ឋបច្ចេកវិទ្យា​ថ្ម​នឹង​ធ្វើ​ឲ្យរថយន្ដ​អគ្គិសនី​កាន់​តែ​ទាក់ទាញ​សម្រាប់​អតិថិជន​របស់​យើង»។

ក្រុមហ៊ុន Mercedes នឹងចាប់ផ្តើមសាកល្បងគម្រូថ្មអគ្គិសនី solid state នៅ ឆ្នាំក្រោយ មុនពេលអនុវត្តបច្ចេកវិទ្យានៅ ក្នុងយានយន្ដអគ្គិសនីសុទ្ធគឺនឹងកើនឡើងរហូតដល់ 50% នៅ ឆ្នាំ 2026។ ចំណែកក្រុមហ៊ុន Stellantis ក៏មានគោលបំណងណែនាំបច្ចេកវិទ្យាថ្មអគ្គិសនី ​solid state នៅ ក្នុងរយៈពេល 5 ឆ្នាំខាងមុខផងដែរ។

គួរបញ្ជាក់ផងដែរ រថយន្តអគ្គិសនី Mercedes EQS នឹងផ្តល់សមត្ថភាពបើកបរចម្ងាយប្រមាណ 350 ម៉ាយ ឬ 564km ក្នុងមួយសាកម្ដង ជាមួយនឹងបច្ចេកវិទ្យាថ្មអគ្គិសនី solid state របស់ Factorial Energy ដែលផ្ដល់ថាមពលខ្លាំងលើស ពីបច្ចេកវិទ្យាថ្មលីចូម-អ៊ីយ៉ុងទៀតផង។

អត្ថបទប្រែសម្រួល ៖ ROTH

Reference: Future Mercedes EVs Will Go Up To 50% Further | CarBuzz

Leave a Reply