



Lexus គឺជាក្រុមហ៊ុនផលិតរថយន្តប្រណិត ដែលកើតចេញពី Toyota ឥឡូវនេះបានចាំផ្តើម បោះជំហានធំ ចូលទៅក្នុងការ ផលិតរថយន្តអគ្គិសនីច្រើនម៉ូដែលនាពេលខាងមុខ។ ជាក់ស្តែង Lexus បានផលិតរថយន្តអគ្គិសនី ម៉ូដែល UX300e រួចមកហើយ ពោលគឺដើម្បីវាយលុកទីផ្សារប្រទេសចិន។
ឥឡូវនេះយើងងាកមកចាប់អារម្មណ៍ ការបែកធ្លាយរូបភាពម៉ូដែលថ្មី Lexus RZ ដែលចេញលក់លើទីផ្សារប្រទេសអាមេរិកខាងមុខនេះ។ បើផ្អែកលើរូបភាព ដែលបានបញ្ចេញមកខ្លះ យើងអាចនិយាយបានថា វាស្រដៀងទៅនឹង Toyota bZ4X ប៉ុន្តែមើលទៅ មានរចនាបថផ្នែកខាងមុខគឺដូចគ្នាខ្លាំងជាមួយម៉ូដែលរថយន្តអគ្គិសនីអនាគត Lexus LF-Z Electrified បើផ្នែកខាងក្រោយវិញស្រដៀងនឹង bZ4X របស់តូយូតា ។
យើងរំពឹងថា RZ នឹងអាចម៉ូដែល RZ450e ដោយហេតុថា Lexus បានបង្ហាញរួចមកហើយ។ សម្រាប់លេខ សំគាល់ 450 គឺជាការបង្ហាញថាមពល ខ្លាំងជាង bZ4X ដោយ បំពាក់នូវម៉ូទ័រពីរ ដែលមានកម្លាំងខ្លាំងជាងមុន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៍បានចែករំលែកព័ត៌មានលម្អិតអំពី powertrain ហៅថា Direct4 ដែលប្រើម៉ូទ័រអគ្គិសនីកម្លាំង 201 សេះ ទាំងម៉ូទ័រខាងមុខ និងខាងក្រោយ ដូច្នេះ RZ450e អាចបង្កើតកម្លាំងបានប្រហែល 350 ទៅ 400 សេះ។
អ្វីដែលយើងចង់ដឹងបំផុតនោះគឺ ម៉ូដែល RZ អាចនឹងអភិវឌ្ឃកាប៊ីនខាងក្នុងប្រណិតជាង Toyota ដែលជាបងប្អូនបង្កើតរបស់ខ្លួន។ យើងមិនដឹងថាតើដៃចង្កូតដូចគ្នានិង bZ4X ឫអត់នោះទេ ប៉ុន្តែសម្ភារៈនៅខាងក្នុងកាប៊ីនប្រកដណាស់ និងទំនើបជាងមុន។ គួរបញ្ជាក់ថា Lexus ម៉ូដែលនេះ នឹងបញ្ចេញលើកទីផ្សារអាមេរិកដំបូងគេបំផុតក្នុងតម្លៃប្រហែល ចាប់ពី $45,000។ សម្រាប់ថ្ងៃប្រកាសលក់ជាផ្លូវការក្រុមហ៊ុនមិនទាន់បានបញ្ចាក់នៅឡើយទេ តែយើងរំពឹងទុកថា វាអាចម៉ូដែលសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។
ប្រែសម្រួលដោយ៖ ម៉ៅ ពិសិទ្ធ