



ក្រុមហ៊ុនផលិតរថយន្ត Geely ជាក្រុមហ៊ុនយក្សលំដាប់ទី៧ នៃក្នុងប្រទេសចិន បានទិញភាគហ៊ុន ៧.៦ % ពីក្រុមហ៊ុនឡានប្រណីត Aston Martin របស់ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២២ ក្នុងតម្លៃគិតជាទឹកប្រាក់ដុល្លារ ៨.៤៤ ពាន់លាន។
ស្ថាបនិកក្រុមហ៊ុនរថយន្ត Zhejiang Geely គឺលោក លីស្ស៊ូហ្វូ (Li Shufu) ជាប្រធានក្រុមហ៊ុន និងជាសេដ្ឋីប្រាក់ពាន់លានក្នុងប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ ក្នុងក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអង់គ្លេស នេះបើយោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ Refinitiv Eikon។
លោក ដាញ៉ែល (Daniel Donghui Li) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zhejiang Geely បាននិយាយថា “យើងទន្ទឹងរង់ចាំ និងស្វែងរកឱកាសដើម្បីបង្ហាញនូវសក្តានុពលក្នុងការចូលរួម សហការជាមួយ Aston Martin ក្នុងទិសដៅអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងការកើនឡើងនៃប្រាក់ចំណេញ” ។
គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់ប្រទេសចិននេះ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៦ ហើយបច្ចុប្បន្នចំនួនរថយន្តដែលលក់ចេញលើទីផ្សារពិភពលោក នៅឆ្នាំ ២០២១ មានរហូតដល់ទៅ ២.២ លានគ្រឿង និងប្រភេទរថយន្ត ហាយប្រីដ ១៧,៩២៦ គ្រឿងក្នុងឆ្នាំ ២០២២នេះ។ ចំនួនតួលេខ គឺមាន កើនឡើងជាបន្តរបន្ទាប់ បើទោះបីជាមានវិបត្តជំងឺកូវីឌ១៩ និងបង្វះបន្ទះឈីបក៍ដោយ។
ក្រុមហ៊ុននេះហាក់ដូចបង្ហែទិសដៅបង្វិលប្រាក់ ទៅក្រៅប្រទេសច្រើន ដើម្បីរកប្រាក់ចំណេញបន្ថែម ពីភពក្រៅប្រទេសវិញ។