



ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្ចីវស្សារ Rivian ដែលគាំទ្រដោយក្រុមហ៊ុន Amazon កំពុងប្រមូលរថយន្ត ស្ទើរតែទាំងអស់ ដើម្បីកែប្រែភាពរលុងរលុង ក្នុងប្រព័ន្ធប៊ូមខាងមុខរថយន្ត។ ការប្រមូលមកវិញ ពាក់ព័ន្ធនឹងរថយន្តភីកអាប់ រថយន្តដឹកទំនិញ និងរថយន្ត SUV សរុបចំនួន ១២,២១២ គ្រឿង នេះបើយោងតាមរបាយការណ៍ ដែលក្រុមហ៊ុនបានដាក់ទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍។
យោងតាមក្រុមហ៊ុន Rivian បានឱ្យដឹងថា ករណីចំនួន 7 ដែលអាចទាក់ទងនឹងបញ្ហានេះត្រូវបានរាយការណ៍ ហើយមិនមានរបាយការណ៍ណាមួយដែលរងរបួសនោះទេ។ អតិថិជនដែលចាប់ផ្ដើមសម្គាល់ឃើញមានសំឡេងរំខាន ឬរំញ័រពីខាងមុខរថយន្ត ត្រូវបានណែនាំឱ្យទាក់ទងក្រុមហ៊ុន Rivian ជាបន្ទាន់។ ក្រុមហ៊ុនគ្រោងនឹងបង្កើតសេវាកម្ម “Pop-up” នៅក្នុងតំបន់ដែលមានអតិថិជនច្រើនប្រើប្រាស់រថយន្ត Rivian ។ គម្រោង “Pop-up” មានសមត្ថភាពក្នុងការត្រួតពិនិត្យយានយន្តដែលមានបញ្ហាទាំងអស់ ហើយធ្វើការជួសជុល យ៉ាងយូបំផុតរយៈពេល 30 ថ្ងៃ។ ដោយឡែក តម្លៃនៃការជួសជុល មិនត្រូវបានយកពីអតិថិជន ហើយក៏មិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនផងដែរ។
ជាក់ស្តែង ការប្រមូលរថយន្តចូលរោងចក្រវិញ គឺជាលើកទីបីរបស់ក្រុមហ៊ុន នេះបើយោងតាម ស្ថាប័នវាយតម្លៃសុវត្ថិភាព NHTSA។ ក្រុមហ៊ុនបានប្រមូលរថយន្តប្រហែល 500 គ្រឿងក្នុងខែសីហាសម្រាប់បញ្ហាពោងសុវត្ថិភាព និងរថយន្តប្រហែល 200 គ្រឿងក្នុងខែឧសភាសម្រាប់បញ្ហាទាក់ទងនឹងខ្សែក្រវ៉ាត់កៅអី។
គួរបញ្ជាក់ថា ក្រុមហ៊ុន Rivian បានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទដូចជា R1T, R1S SUV និងរថយន្តដឹកទំនិញអគ្គិសនីសម្រាប់ Amazon ដែលជាអ្នកវិនិយោគធំជាងគេរបស់ក្រុមហ៊ុន។