BYD បានបង្ហាញរថយន្តស្ព័រអគ្គិសនី YangWang U9 តម្លៃជិត $150,000 បន្ទាប់ពីម៉ូដែល YangWang U8 Electric SUV Off-roader កាលពីប៉ុន្មានសប្តាហ៍មុននេះ

January 13, 2023
Posted by: 25 CAR

ក្នុងអំឡុងពេលនៃការបង្ហាញរថយន្ត U8 electric off-roader ក្រុមហ៊ុន BYD បានលើកឡើងអំពី YangWang ដែលជាយីហោរថយន្ត អគ្គិសនីប្រណិត ដែលទើបនឹងចេញថ្មីរ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន។
Yangwang U9 អាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង (0-62 mph) ក្នុងរយៈពេល 2 វិនាទី ដែលយឺតជាងគូប្រជែង Aion Hyper SSR ពី GAC ត្រឹមតែ 0.1 វិនាទីប៉ុណ្ណោះ។
BYD មិនបានបង្ហាញពីកម្លាំងដែលរថយន្តនេះអាចផលិតបាននោះទេ ប៉ុន្តែបានបញ្ជាក់ថា វានឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា “Yisifang” សម្រាប់ការដំឡើងម៉ូទ័រទាំង ៤គ្រាប់។
Yangwang U9 របស់ BYD មិនមែនគ្រាន់តែជា Concept នោះទេ ប៉ុន្តែវាត្រូវបានផលិតចេញរូបរាងជាផ្លូវការរួចមកហើយ។ នៅពេលដែលវាដាក់លក់នៅក្នុង ប្រទេសចិន វានឹងមានតម្លៃលើសពី 1,000,000 យ៉េន (145,340 ដុល្លារអាមេរិក)។

 

Category:

Leave a Reply