តូយូតា កំពុងផ្តោតខ្លាំងទៅលើការផលិតម៉ាស៊ីនចំហេះអ៊ីដ្រូសែន Hydrogen Combustion Engine

January 30, 2023
Posted by: 25 CAR

អស់រយះពេលជាម្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនតូយូតា បានខិតអភិវឌ្ឍបច្ចេកវិទ្យាថ្មីទៅលើរថយន្ត ហើយពេលថ្មីៗនេះ តូយូតា ក៏បានផ្តោតខ្លាំងទៅលើកាផលិតរយន្ត ដែលដំណើរការដោយថាមពលអ៊ីដ្រូសែន។ យើងក៏ធ្លាប់បានដឹងមកហើយដែរ អំពីរថយន្តដែលប្រើប្រាស់អ៊ីដ្រូសែនរបស់តូយូតាកន្លង ដោយប្រើប្រាស់នូវម៉ូទ័រអគ្គិសនី ដែលថាមពលត្រូវបានផ្តល់ដោយការធ្វើប្រតិកម្មរបស់អ៊ីដ្រូសែន បង្កើតបានជាចរន្តអគ្គិសនី ដើម្បីផ្តល់ថាមពលទៅដល់មូទ័រ។

ដោយឡែក ថ្មីៗនេះ តូយូតា បានបង្ហាញអំពីម៉ាស៊ីនចំហេះក្នុង ដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែនដើម្បីដុតចំហេះ ហើយវាមានដំណើរស្រដៀងគ្នាទៅនឹងម៉ាស៊ីនដែលប្រើចំណេះឥន្ធនៈ ដូចជា សាំង ឬ ម៉ាស៊ូតដែរ គ្រាន់តែវាមិនបានបញ្ចេញនូវសាធាតុបំពុល ឬកាបូនឌីអុកស៊ីន ដូចចំហេះឥន្ធនៈនោះឡើយ។

តើអ្នកកឆ្ងល់ទេថា វាដំណើរការយ៉ាងដូចម្តេច? ហើយវាពិតជា ល្អជារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសសុទ្ធរបស់ តេស្លា ឬយ៉ាងណា?

 

 

ឥឡូវ យើងក្រឡេកមកមើល ម៉ាស៊ីនរថយន្ត​អ៊ីដ្រូសែនថ្មីរបស់តូយូតា​ ដែលវាពិតជាធ្វើឲ្យមានការភ្ញាក់ជាខ្លាំងនៅក្នុងវិស័យយានយន្ត។

យើងអាចនិយាយបានថា តូយូតា ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត ដែលប្រឡូកក្នុងវិស័យរថយន្តអគ្គិសនី​ ដូចជា toyota prius ដែលជាម៉ូដែលរថយន្តអគ្គីសនីកូនកាត់ ឬ Hybrid ហើយក៏ជាម៉ូដែលមានការពេញនិយមប្រើប្រាស់ច្រើនជាងគេ ក្នុងចំណោមត្រកូល ហាយប្រីដ របស់ខ្លួនផងដែរ។

ពីដើមឡើយ តូយូតា បានគិតថា និងខិតខំប្រឹងផលិតរថយន្តត្រកូល ហាយប្រីដ និង​ រថយន្តប្រើប្រាស់ឥន្ធនៈគ្រប់លំដាប់ថ្នាក់ ឲ្យកាន់តែមានភាពរីកចម្រើន តែផ្ទុយទៅវិញ ដោយសារតែបរិបថ នៃវិស័យយានយន្ត មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទើបធ្វើឲ្យ តូយូតា ត្រូវខិតខំរិះរកបច្ចេកវិទ្យាថ្មីបន្ថែមទៀត រហូតផលិតបានរថយន្តដែល ប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ BEV ជាមួយនឹងម៉ូដែល Toyota BZ4x ព្រោះលោក អាគីយូ តូយូតា ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតូយូតា មានជំនឿជាក់យាងមុតមាំថា រថយន្តអគ្គិសនី និងមានសក្កានុពលខ្លាំង ជាងរថយន្តអគ្គិសនីកូនកាត ហាយប្រីត និងរថយន្តរថយន្តចំណេះឥន្ទនៈនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

 

 

ក្រោយមកទៀត តូយូតា ក៏បានហក់ទៅរកបច្ចេកវទ្យានៃរថយន្តអគ្គិសនីថ្មីមួយទៀត ដោយប្រើប្រាស់នូវថាមពលអ៊ីដ្រូសែន ដើម្បីបំលែងទៅជាចរន្តអគ្គិសនី ឬគេហៅថា Fuel cell electric vehicle ព្រោះបានជួយកាត់បន្ថយការបំពុលបរិស្ថានល្អ ជាងរថយន្តអគ្គិសនីសុទ្ធទៅទៀត។ ថ្វីត្បិតតែរថយន្តដែលប្រើអគ្គិសនីមិនបានបញ្ចេញផ្សែងបំពុលបរិយាកាសក៏ពិតមែន តែការបំពុល វាបានកើតឡើងនៅពេលដំណើរផលិតថ្ម ឬអាគុយដែលយកមកផ្តត់ផ្គងម៉ូទ័រអគ្គិសនី។

ហើយបច្ចេកវិទ្យាមួយនេះ ត្រូវបានបំពាក់ដំបូងទៅលើម៉ូដែល Toyota Morai ជំនាន់ទី១ កាលពីឆ្នាំ ២០១៤ និងដោយទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកប្រើប្រាស់ក្នុងប្រទេស ជប៉ុន និងរដ្ឋកាលីហ្វ័រញ៉ា ទើបតូយូតា សម្រេចផលិតជំនាន់ទី២ ក្នុងឆ្នាំ ២០២០ ដែលត្រូវបានដាក់លក់ទូទាំងសកលលោក។

ក្រៅពីតូយូតា ក៏មានក្រុមហ៊ុនយក្សផ្សេងបានចាប់ផ្តើមផលិត រថយន្តអគ្គិសនីអ៊ីដ្រូសែនជាបន្តបន្ទាប់ដូចជា ក្រុមហ៊ុន Honda, Hyundai, Volkswagan, BMW, និង Mercesdez ជាដើម។

 

 

អ្វីដែលកាន់តែពិសេសនោះ តូយូតា បានអភិវឌ្ឍនូវបច្ចេកអ៊ីដ្រូសែន ឲ្យកាន់តែអស្ចារ្យជាងមុន ដោយបំលែងថាមពលអ៊ីដ្រូសែន ទៅជាចំហេះ ដោយបានសាកល្បងទៅលើម៉ាស៊ីនរបស់ Toyota Corolla GR និង Toyota Yaris GR ទៅជាការប្រើប្រាស់ អ៊ីដ្រូសែន ជំនួសឲ្យឥន្ទនៈ។

មិនត្រឹមតែប៉ុណ្ណោះ តូយូតា ក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Yamaha ដើម្បីផលិតម៉ាស៊ីនដែលប្រើចំហេះអ៊ីដ្រូសែន ជាប្រភេទម៉ាស៊ីនចំណុះ 5.0L V8 ។ ក៏ប៉ុន្តែ យើងនៅមិនទាន់ដឹងថា ម៉ាស៊ីនប្រភេទនេះ វាអាចដំណើរបានល្អជា ម៉ាស៊ីនដែលប្រើសាំង ឬម៉ាស៊ូត យ៉ាងណានោះទេ?

តាមពិតទៅ ម៉ាស៊ីនដែលប្រើចំហេះអ៊ីដ្រូសែននេះ វាដំណើរកា​រ មិនខុសគ្នាពីម៉ាស៊ីនប្រើហ្គាស ឬ LPG នោះទេ ដោយវាត្រូវបានរក្សាទុកក្នុងធុងដែកក្រាស់ ដែលអាចទប់ទល់នឹងសម្ពាធខ្ពស់ ជំនួសឲ្យធុងសម្រាប់ផ្ទុកនូវឥន្ធនៈដែលជាវត្ថុរាវប៉ុណ្ណោះ ហើយអ្វីដែលវាខុសគ្នានោះ គឺអ៊ីដ្រូវសែន មិនមានការបំពុលមកកាន់បរិយាកាស សូម្បីតែ ១%។

ហើយបង្កើននូវកម្លាំងសេះ ក៏វាដូចគ្នាទៅនឹងម៉ាស៊ីនចំហេះឥន្ទនៈដែរ តែវាមានចំណុចល្អជាងគេមួយ ត្រង់ថា ការចាក់បំពេញថាមពលអ៊ីដ្រូសែន ប្រើរយៈពេលតិចជាង ការបញ្ជូលអគ្គិសនី ដោយប្រើរយៈតែ ១.៥ នាទីប៉ុណ្ណោះចាក់បំពេញទៅលើ Toyota Yaris GR h2 ។

អ្វីដែលយើងកំពុងព្រួយបារម្មណ៍នោះ គឺថាបច្ចុប្បន្ននេះ អ៊ីដ្រូសែនវានៅមានតម្លៃថ្លៃនៅឡើយ បើប្រើធៀបទៅនឹង សាំង ម៉ាស៊ូត និងតម្លៃអគ្គិសនី។

ក៏ប៉ុន្តែ វាក៏មិនមែនជាបញ្ហាអ្វីធំដុំនោះដែរ ព្រោះបច្ចប្បន្ត ក្រុមហ៊ុន ហុងដា​ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្រាវជ្រាវបច្ចេកវទ្យាក្នុងការផលិត អ៊ីដ្រូសែន ឲ្យមានតម្លៃថោកបំផុត ឬអាចនិយាយបានថា វានឹងថោក ជាងតម្លៃថាមពលអគ្គិសនីទៅទៀត។

Admin សង្ឃឹមថា បច្ចេកវិទ្យាមួយនេះ នឹងដើរតួនាទីសំខាន់ ជំនួសឲ្យរថយន្តចំហេះឥន្ធនៈ រថយន្តអគ្គិសនី នាពេលអនាគតដ៍ខ្លីខាងមុខនេះ។

អត្ថបទដោយ៖ Vatna

Leave a Reply