ស្ងាត់ៗ! ក្រុមហ៊ុនចិនមួយនេះ បាននាំចេញរថយន្តរបស់ខ្លួនទៅកាន់ ១១ ប្រទេសជុំវិញពិភពលោក

February 2, 2023
Posted by: 25 CAR

ក្នុងឆ្នាំ ២០២២ ប្រទេសចិនបាននាំចេញ​​រថយន្តចំនួន​ ៣.១១​លាន​គ្រឿង​ ហើយក្នុងនោះ​​ ៤៥២,០០០ ឬ ១៤.៥% ជារថយន្តរបស់ក្រុមហ៊ុន Chery  ខណៈពេលដែលទីផ្សាររថយន្តរបស់ប្រទេសចិន​កាន់តែមានការប្រកួតប្រជែង ហើយក្រុមហ៊ុនរថយន្តមួយចំនួនក៏កំពុងពង្រីកទីផ្សារក្រៅប្រទេសយ៉ាងសកកម្មដែរ។

ក្រុមហ៊ុនរថយន្តយក្សបាននិយាយ/លើកឡើងនៅថ្ងៃនេះថា ក្រុមហ៊ុន Chery បានបញ្ជូនរថយន្តចំនូន ២៤,០០០ ទៅកាន់ប្រទេសចំនូន ១១ រួមទាំងនៅអឺរ៉ុប អាស៊ីកណ្តាល អូស្រ្តាលី​និង អាមេរិកខាងត្បូង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន​។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា កប៉ាល់ដែលផ្ទុករថយន្ត Chery ចំនួន ជាង​ ៣ពាន់ គ្រឿងបានចេញដំណើរ ពីកំពង់ផែសៀងហៃនៅថ្ងែទី ២១​​ មករា និងត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេស ទួគី និងទីផ្សារអ៊ឺរ៉ុបផ្សេងៗទៀតក្នុងរយៈពេល ១ខែ។

នៅក្នុងឆ្នាំ២០២២ ការនាំចេញរថយន្តពីប្រទេសចិនបានឈានដល់ ៣.១១លានគ្រឿង ដែលក្នុងនោះ Chery មានចំនួន ៤៥២,០០០ ឬ ១៤,៥ ភាគរយ ដែលជាប់ចំណាត់ថ្នាក់ជាម៉ាកយីហោនាំចេញរថយន្តដឹកអ្នកដំណើរកំពូលរបស់ប្រទេសចិនសម្រាប់រយៈពេល ២០ឆ្នាំជាប់ៗគ្នា។ ការនាំចេញរបស់វាបានកើនឡើង ៦៨ភាគរយធៀបនិងឆ្នាំមុន​​ នោះមានន័យថា នៅឆ្នាំ២០២២ ​រថយន្តមួយក្នុងចំណោមរថយន្តទាំងប្រាំពីរដែលត្រូវបាននាំចេញពីប្រទេសចិន ត្រូវបានផលិតដោយក្រមហ៊ុន Chery។

ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា​ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Chery បាននាំចេញរថយន្តជាង ២.៤លានគ្រឿង ដែលស្មើរនិង ២០ភាគរយ នៃការនាំចេញរថយន្តរបស់ចិនទាំងអស់ក្នុងរយៈពេលដូចគ្នានេះ។

Tesla ក៏ជាអ្នករួមចំណេកដ៏សំខាន់មួយក្នុងការនាំចេញរថយន្តពីប្រទេសចិនដែរ។ ក្រុមហ៊ុនរថយន្តអគ្គីសនីយក្សរបស់សហរដ្ឋអាមេរិកបាននាំចេញរថយន្តចំនូន ២៧១,០៩៥ គ្រឿងពីរោងចក្រសៀងហៃរបស់ខ្លួនក្នុងឆ្នាំ២០២២ នេះបើយោងតាមទន្និន័យដែលត្រូវបានត្រូតពិនិត្យដោយ CnEVpost។

គួរសំគាល់ផងដែរថាការនាំចេញរបស់ Chery ហាក់ដូចជាត្រូវបានគ្របដណ្តាប់ដោយយាន្តជំនិះធម្មតា ខណៈដែលរថយន្តទាំងអស់របស់រថយន្ត Tesla គីអគ្គីសនី។ រហូតមកដល់ពេលនេះ Chery បានប្រមូលអ្នកប្រើប្រាស់រថយន្តជាង១១.២លានអ្នក នៅទូទាំងពិភពលោក រួមទាំងនៅក្រៅប្រទេសចំនួន ២,៤លានអ្នក។
អត្ថបទដោយ៖ SreyVin

Category:

Leave a Reply